រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញកាន់បិណ្ឌទី១ នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញរៀបចំកិច្ចសាសនាវិធី ក្នុងកម្មវិធីបុណ្យកាន់បិណ្ឌវេនទី១ វត្តទេពនិមិត្ត ស្ថិតក្នុងសង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលដឹកនាំប្រារព្ធពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិក្នុងព្រះពុទ្ធសាសនា ក្នុងពិធីបុណ្យកាន់បិណ្ឌ ព.ស.២៥៦៥ ព្រះវស្សានេះ លោកជំទាវ បានឧទ្ទិសកុសលផលបុណ្យ ជូនបុព្វការី អ្នកមានគុណ ជីដូនជីតា និងជូនដល់វិញ្ញាណក្ខន្ធ វិរជន អ្នកស្នេហាជាតិ មាតុភូមិ បងប្អូនប្រជាពលរដ្ឋ ដែលបានសម្លាប់បាត់បង់ជីវិតក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ សូមបានបដិសន្ធិក្នុងសុគតិភព៕

អត្ថបទទាក់ទង