រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានដឹកនាំកម្លាំងចុះយាមតាមគោលដៅចំណុចព្រែកតាចាន់ ក្នុងការត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋមកក្នុងមូលដ្ឋានឃុំ។

ស្រុកកោះកុង: ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោកមេឃុំជ្រោយប្រស់ លោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងរួមមាន: ប៉ុស្តិ៍រដ្ឋបាលជ្រោយប្រស់ចំនួន ០១នាក់ សហការជាមួយកម្លាំងអធិការស្រុកចំនួន ០៣នាក់ និងកម្លាំងប៉ុស្តិ៍សុខភាពឃុំត្រពាំងរូងចំនូន ០២នាក់ បន្តចុះយាមតាមគោលដៅ ចំណុច ព្រែកតាចាន់ ស្ថិត នៅភូមិជ្រោយប្រស់ ដើម្បីពិនិត្យ វាស់កម្តៅ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ចេញ-ចូល មកក្នុងឃុំជ្រោយប្រស់ សំដៅការពារការីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង