រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី មេបញ្ជាការរងតំបន់ប្រតិបត្តិកាសឹករងកោះកុង អញ្ជើញប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារនៃសព ឡាច ហ៊ាង (និវត្តន៍ជន) ជាសមាជិកស អ ក នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី មេបញ្ជាការរងតំបន់ប្រតិបត្តិកាសឹករងកោះកុង តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរសង្គមកិច្ច ប្រធាន អនុប្រធានគណៈកម្មាធិការស អ ក ក្រុងខេមរភូមិន្ទ និងប្រធានសាខាស អ កសង្កាត់ដងទង់ ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល ថវិកាលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តជាប្រធានកិត្តិយសស អ កខេត្តកោះកុង ចំនួន៥០មុឺនរៀល ថវិកាអនុប្រធានស អ កខេត្តចំនួនចំនួន៤០មុឺនរៀល ឯកឧត្តមប្រធានគណះកម្មាធិការស អ កខេត្តឧបត្ថម្ភអង្ករចំនួន២បាវតូច មី១កេសតូច ទឹកត្រី១កេះទឹកសុីអុីវ១កេស ទឹកសុទ្ធចំនួន២កេស ជូនដល់គ្រួសារនៃសព ឡាច ហ៊ាង(និវត្តន៍ជន) ជាសមាជិកស អ ក នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

អត្ថបទទាក់ទង