រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារពត៌មានវិទ្យាស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំពង្រឹង បែងចែកការងារទទួលខុសត្រូវពីពត៌មាននីមួយៗក្នុងស្រុកគិរីសាគរ

លោក សាយ ង៉ែត នាយករដ្ឋបាលស្រុកនឹងជាប្រធានក្រុមការងារពត៌មានវិទ្យាស្រុកគិរីសាគរបានដឹកនាំកិច្ចប្រជុំពង្រឹង បែកចែកការងារទទួលខុសត្រូវពីពត៌មាននីមួយៗក្នុងស្រុកគិរីសាគរ ដើម្បីបង្កើនបាន​នូវការផ្តល់ព័ត៌មានជូនសាធារណៈជន​ឱ្យទទួលជ្រាបកាន់តែទូលំទូលាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តី​រាជការនៃរដ្ឋបាលស្រុកគិរីសាគរ ព្រមទាំង​រដ្ឋបាលឃុំទាំង៣ នៃស្រុកគិរីសាគរផងដែរ។​

ស្របពេលជាមួយគ្នានោះផងដែរ លោកនាយករដ្ឋបាល ក៏បានផ្សព្វផ្សាយដល់ក្រុមការងារ និងភ្នាក់ងារក្រុមការងារព័ត៌មានវិទ្យាស្រុក សូមបន្តយកចិត្តទុកដាក់ចំពោះការចែករំលែក និងផ្សព្វផ្សាយនូវរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំនៅលើគេហទំព័រ(Page) រដ្ឋបាលគិរីសាគរ ឱ្យបានទូលំទូលាយដល់​មជ្ឈដ្ឋាន​សាធារណជន​ទទួលជ្រាបជាដំណឹង​។

ក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋបាលក៏បានចាត់ឱ្យលោក យ៉ាង រិទ្ធីរ៉ា ក្រុមការងារបង្គោល ធ្វើការបង្ហាញពីរបៀបសរសេរ​ព័ត៌មាន​រាយការណ៍​មកកាន់ក្រុមការងារឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្តល់ព័ត៌មានឱ្យទាន់ពេលវេលា ដើម្បី​ក្រុមការងារ​មាន​លទ្ធភាព​គ្រប់គ្រាន់ក្នុងការសរសេរព័ត៌មាននៅលើគេហទំព័ររដ្ឋបាលស្រុកគិរីសាគរ(Facebook page) និង​គេហទំព័រ​រដ្ឋបាលខេត្តកោះកុង (Website) ដើម្បីបង្កើន​ប្រសិទ្ធភាព កាន់លឿន នឹងទទួលខុសត្រូវខ្ពស់៕
សមាសភាពចូលរួមមាន សមាជិកក្រុមការងារព័ត៌មានវិទ្យាចំនួន៥រូប ។
………………………………………………………….
ថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
September 22, 2021

អត្ថបទទាក់ទង