រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួត ហេង ចៅសង្កាត់រងទី១ និង​ក្រុម​ប្រឹក្សា​សង្កាត់ បានសហការជាមួយប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ មេភូមិ​ សមាជិក​ភូមិ​សស្ទឹងវែង ចុះ​ចែក​អំណោយ​ដល់​គ្រួសារ​ដែល​ត្រូវ​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​តាម​ខ្នង​ផ្ទះ ចំនួន​០​២​គ្រួសារ

ថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩​:៣០នាទីព្រឹក​ លោក ហួត ហេង ចៅសង្កាត់រងទី១ និង​ក្រុម​ប្រឹក្សា​សង្កាត់ បានសហការជាមួយប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ មេភូមិ​ សមាជិក​ភូមិ​សស្ទឹងវែង ចុះ​ចែក​អំណោយ​ដល់​គ្រួសារ​ដែល​ត្រូវ​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​តាម​ខ្នង​ផ្ទះ ចំនួន​០​២​គ្រួសារ ។ក្នុង០១គ្រួសារទទួលបានអំណោយ​រួមមាន​÷ អង្ករ ២០គីឡូក្រាម , មី ០១កេសតូច , ត្រីខ ០១យួរ , ទឹក​ត្រី​ ០២ដប , ទឹកស៊ីអ៊ីវ ​០២ដប និង​ថវិកា​ ៥០.០០០រៀល។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង