រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន ផៃវង្ស ជំទប់ទី១ឃុំ បានចុះពិនិត្យសពប្រជាពលរដ្ឋ ០១នាក់ ស្រី បានស្លាប់ដោយសារជំងឺលើសឈាមនៅភូមិកោះកុងក្នុង

ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩,៣០ នាទីព្រឹក ដោយមានការចាត់តាំងពីលោកស្រីមេឃុំត្រពាំងរូង លោក អន ផៃវង្ស ជំទប់ទី១ឃុំ បានដឹកនាំក្រុមការងាររួមមាន: កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចំនួន ០១នាក់ អនុភូមិកោះកុងក្នុង និងប្រជាការពារភូមិចំនួន ០៤នាក់ សហការជាមួយបុគ្គលិកមណ្ឌលសុខភាពត្រពាំងរូងចំនួន ០១នាក់ ចុះពិនិត្យសពប្រជាពលរដ្ឋ ០១នាក់ ឈ្មោះ មុំ សូង ភេទស្រី អាយុ ៦៤ឆ្នាំ រស់នៅភូមិកោះកុងក្នុង ដែលបានស្លាប់ដោយសារជំងឺលើសឈាម ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង