រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទបានចុះសម្របសម្រួលអាជីវករដែលលក់ដូរនៅតាមបណ្ដោយផ្លូវដែលគ្មានសណ្ដាប់ធ្នាប់ឲ្យចូលលក់នៅក្នុងផ្សារដងទង់វិញ នឹងបានរៀបចំគំនូសចំណតរថយន្ត និងចំណតម៉ូតូនៅជុំវិញផ្សារដងទង់

ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១តាមការចង្អុលបង្ហាញរបស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ តំណាងឱ្យលោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារចុះសម្របសម្រួលអាជីវករដែលលក់ដូរនៅតាមបណ្ដោយផ្លូវដែលគ្មានសណ្ដាប់ធ្នាប់ឲ្យចូលលក់នៅក្នុងផ្សារដងទង់វិញ នឹងបានរៀបចំគំនូសចំណតរថយន្ត និងចំណតម៉ូតូនៅជុំវិញផ្សារដងទង់។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង