រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យក្រុមប្រតិបត្តិសាខា ចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី២ នៅវត្តជោត្តញ្ញាណរាម ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

សាខា កក្រក ខេត្តកោះកុង៖ ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យក្រុមប្រតិបត្តិសាខា ចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី២ នៅវត្តជោត្តញ្ញាណរាម ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមជូនបុណ្យកុសលដល់ ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ក៏ដូចទូទាំងប្រទេស បានសេចក្តីសុខចម្រើន ចៀសផុតពីជំងឺកូវីដ-១៩ និងជួបប្រទះនូវព្រះពុទ្ធពរទាំង​ ៤ប្រការ​ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម បន្តចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឱ្យ​បាន​ខ្ជាប់ខ្ជួន​។

ទេយ្យទានប្រគេនវត្តរួមមាន៖ អង្ករ ៥០គក្រ មី២កេះ ត្រីខ២ឡូ ទឹកសុទ្ធ២កេះ ទឹកត្រី២កេះ ចង្ហាន់ ដោយឡែក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ប្រគេនបច្ច័យចំនួន ៥០០.០០០ រៀល ផងដែរ។

អត្ថបទទាក់ទង