រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីកាន់បិណ្ឌ វេនទី២​ របស់មន្ត្រីរាជការរដ្ឋបាលស្រុកគិរីសាគរ​ នៅវត្តកោះកែវមរក៌ត​ (ហៅវត្តកោះស្តេច)​ ស្ថិតនៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ លោក​ លោកស្រី​ អភិបាលរងស្រុក​ បានដឹកនាំមន្ត្រីក្រោមឱវាទ​នាំយកទេយ្យ​ទាន និងបច្ច័យរបស់ក្រុមការងារ​ ទៅប្រគេនព្រះសង្ឃនៅវត្តកោះកែវមរក៌ត​ (ហៅវត្តកោះស្តេច)​ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ​ វេនទី២​ ក្នុងនោះទេយ្យទាន​រួមមាន៖
អង្ករ​ ទំងន់​ ២០​ គីឡូក្រាមចំនួន​ ០២​ បាវ​ មីម៉ាម៉ា​ចំនួន​ ០៣​ កេស​ ទឹកបរិសុទ្ធ​ចំនួន​ ០៣​ កេស​ និង​ ០១​ យួរ​ ត្រីខកំប៉ុងចំនួន​ ០២​ យួរ​ ទឹកអូអ៉ីឈិ​ ចំនួន​ ០១​ យួរ​ ហេីយលោកអភិបាលបានប្រគេនបច្ច័យចំនួន ៣៣០,០០០ រៀល ដល់ព្រះសង្ឃចំនួន​ ០៩​ ព្រះអង្គ​ និងជូនថវិកាដល់ចំនួន ១០០,០០០ រៀល ដល់លោកយាយដែលនៅវត្ត​​ និងបច្ច័យចំនួន ១,៥៤០,០០០ សម្រាប់ទុកតម្កល់នៅវត្ត (សរុបបច្ច័យចំនួន ១,៨៧០,០០០​ រៀល)។
………………………………………………………….
ថ្ងៃព្រហស្បតិ៍​ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
September 23, 2021

អត្ថបទទាក់ទង