រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អធិការនគរបាលបាលស្រុកកោះកុង បានបើកកិច្ចប្រជុំបូកសរុបកិច្ចប្រតិបត្តិការលទ្ធផលការងារ ប្រចាំខែកញ្ញា និងទិសដៅបន្ត សម្រាប់ខែតុលា ឆ្នាំ២០២១

អធិការនគរបាលបាលស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨ និង៣០ នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកកោះកុង បានប្រជុំផ្សព្វផ្សាយការងារដូចខាងក្រោម:
១/បូកសរុបកិច្ចប្រតិបត្តិការលទ្ធផលការងារ ប្រចាំខែកញ្ញា និងទិសដៅបន្ត សម្រាប់ខែតុលា ឆ្នាំ២០២១
២/ផ្សព្សផ្សាយផែនការលេខ ១៣/២១ ផក/សកក ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២១ របស់អធិការដ្ឋាននគរបាលស្រុកកោះកុង។
៣/ផ្សព្វផ្សាយផែនការលេខ ១៤/២១ ផក/ សកក ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ស្តីកិច្ចការពារ សន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២១ របស់អធិការដ្ឋានននគរបាលស្រុកោះកុង
៤/ផ្សព្វផ្សាយស្តីពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩(COVID-19) ដោយអនុវត្តន៍ពាក់ម៉ាស់,បាញ់អាកុល,វាស់កម្តៅ ជាប្រចាំ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់ សម្តេចតេជោ ''៣កុំ ៣ការពារ''។
៥/ផ្សព្វផ្សាយណែនាំ និងពង្រឹងការងារជំនាញផ្សេងៗ។
អង្គប្រជុំក្រោមការដឹកនាំដោយ លោកវរ:សេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង ដោយមានការអញ្ជើញចូលរួម:
+ លោក និង កញ្ញា អធិការរង
+ លោកនាយ-នាយរងផ្នែក
+ លោកនាយប៉ុស្តិ៍ និងកញ្ញានាយរងប៉ុស្តិ៍ សរុបចំនួន ១៩នាក់ស្រី២នាក់ នៅអធិការដ្ឋាននគរបាលស្រុកកោះកុង។

ប្រភព: អធិការដ្ឋាននគរបាលបាលស្រុកកោះកុង

អត្ថបទទាក់ទង