រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្មវិធីផ្សព្វផ្សាយគម្រោងថ្នាក់សហគមន៍ ការវាយតម្លៃសហគមន៍ និងកិច្ចប្រជុំប្រចាំខែរបស់សហគមន៍នេសាទសម្រស់កោះស្ដេច

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក សុខ ចេង មេឃុំកោះស្ដេច បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងថ្នាក់សហគមន៍ ការវាយតម្លៃសហគមន៍ និងកិច្ចប្រជុំប្រចាំខែរបស់សហគមន៍នេសាទសម្រស់កោះស្ដេច ព្រមទាំងប្រកាសគម្រោងអំពី "ការពង្រឹងតំបន់ការពារសមុទ្រ អភិបាលកិច្ចជលផល និងការលើកកម្ពស់ជីវភាពសហគមន៍ នៅតាមតំបន់ឆ្នេរសមុទ្រ ក្នុងប្រទេសកម្ពុជា" ជាមួយនឹងប្រធានការិយាល័យបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃរដ្ឋបាលជលផល និងប្រធានគម្រោងតំបន់ឆ្នេរនិងសមុទ្រ នៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ដែលមានការចូលរួមពីគណៈកម្មាការ និងក្រុមល្បាតសហគមន៍នេសាទសម្រស់កោះស្ដេច រួមជាមួយនឹងប៉ុស្ត៏រដ្ឋបាល ដែលមានការគាំទ្រថវិកាដោយ មូលនិធិសកម្មភាពខៀវ (Blue Action Fund)។ ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទទាក់ទង