រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាសង្កាត់ប្រចាំខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក នាម យ៉ុង ប្រធានក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ

ថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨៖០០ នាទីព្រឹក រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាសង្កាត់ប្រចាំខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក នាម យ៉ុង ប្រធានក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ
កិច្ចប្រជុំនេះដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖
១. ពិនិត្យ និងអនុម័តលើកំណត់ហេតុប្រជុំប្រចាំខែសីហា ឆ្នាំ២០២១
២. ពិនិត្យ និងអនុម័តរបាយការណ៌រដ្ឋបាលសង្កាត់ប្រចាំខែកញ្ញា និងអនុម័តការងារអនុវត្តន៌រយៈពេល០៩ ខែ ឆ្នាំ២០២១
៣. ពិនិត្យ និងអនុម័តគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន០១ ខ្សែ សម្រាប់គម្រោងឆ្នាំ២០២២
៤. មតិយោបល់របស់សមាជិក នៃអង្គប្រជុំ
៥. មតិបូកសរុបរបស់ប្រធានអង្គប្រជុំ និងបញ្ហាផ្សេងៗ
៦. បិទអង្គប្រជុំ
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅសាលាសង្កាត់ស្មាច់មានជ័យ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង