រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយមេភូមិតាឣុក ចុះទៅពិនិត្យទីតាំងចំការឣាកាស្យា ០១កន្លែង ស្ថិតនៅភូមិតាឣុក ឃុំឣណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាព្រៃឈើអណ្ដូងទឹក សហការជាមួយមេភូមិតាឣុក ចុះទៅពិនិត្យទីតាំងចំការឣាកាស្យា ០១កន្លែង ស្ថិតត្រង់ចំណុចនិយាមកា (០៣២៧៦២៩-១២២៦១៥២) ភូមិតាឣុក ឃុំឣណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

តាមការស្នើសុំ ប្រើប្រាស់រណាយន្តកាត់ឈើ ចំនួន ០២គ្រឿង របស់ឈ្មោះលោក ជូ ពន្លឺរស្មី ភេទ ប្រុស ឣាយុ ៤១ឆ្នាំ សញ្ជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិថ្នល់ដាច់លិច ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលគាត់ប្រមូលទិញពីម្ចាស់ចំការឈ្មោះ យ៉ង់ ចាន់ធឿន ភេទ ស្រី ឣាយុ ៣៦ឆ្នាំ សញ្ជាតិ ខ្មែរ  មានទីលំនៅបច្ចុប្បន្ន ភូមិតាឣុក ឃុំឣណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

បន្ទាប់ពីបានពិនិត្យ ចំការឣាកាស្យាជាក់ស្តែងរួចមកឃើញមានដើមឣាកាស្យាចំនួន ៨០០ដើម មុខកាត់ពី ១២ ស.ម ទៅ ៣០ ស.ម។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង