រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ព្រមទាំង ក្រុមប្រឹក្សាក្រុង ,គណៈអភិបាលក្រុង , ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ទាំងបី ,មន្រ្តីរាជការសាលាក្រុង , លោក លោកស្រី /អនុភូមិ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានចូលរួមពិធីសូត្រមន្តកាន់បិណ្ឌ៣ នៅវត្តអម្ពទិយ៉ារាម (ហៅវត្តព្រែកស្វាយ)

ព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ព្រមទាំង ក្រុមប្រឹក្សាក្រុង ,គណៈអភិបាលក្រុង , ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ទាំងបី ,មន្រ្តីរាជការសាលាក្រុង , លោក លោកស្រី /អនុភូមិ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានចូលរួមពិធីសូត្រមន្តកាន់បិណ្ឌ៣ នៅវត្តអម្ពទិយ៉ារាម (ហៅវត្តព្រែកស្វាយ) ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

រដ្ឋបាលក្រុងខេមរភូមិន្ទ សូម​ឧទ្ទិសកុសលផលបុណ្យ ជូនបុព្វការី អ្នកមានគុណ ជីដូនជីតា និងជូនដល់វិញ្ញាណក្ខន្ធ វិរជន អ្នកស្នេហាជាតិ មាតុភូមិ បងប្អូនប្រជាពលរដ្ឋដែលបានសម្លាប់បាត់បង់ជីវិត សូមបានបដិសន្ធិក្នុងសុគតិភព។

សូមជូនបុណ្យកុសល ដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ បងប្អូនមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ក៏ដូចទូទាំងប្រទេស បានសេចក្តីសុខចម្រើន ចៀសផុតពីជំងឺកូវីដ-១៩ និងបានព្រះពុទ្ធពរ៤គឺ អាយុ វណ្ណៈ សុខៈ ពលៈ កបីឃ្លៀងឃ្លាតឡើយ ។

សូមបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឱ្យ​បាន​ខ្ជាប់ខ្ជួន​។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង