រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចុះពិនិត្យការឈូសឆាយទីតាំងដីសម្រាប់ដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការឈូសឆាយទីតាំងដីសម្រាប់ដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន។ សកម្មភាពឈូសឆាយទីតាំងដីនេះ គឺឈូសឆាយព្រំទីតាំងដី ឈូសឆាយផ្លូវក្នុងទីតាំងដី និងការឈូសឆាយរៀបចំដីជាឡូត៏សម្រាប់ធ្វើការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ។
ទីតាំងដីសម្រាប់ធ្វើការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀនមានទំហំ ២៥០០ហិកតា ស្ថិតនៅចម្លោះទីតាំងដីក្រុមហ៊ុនយូញៀន និងតំបន់សេដ្ឋកិច្ចពិសេស (អតីតដីក្រុមហ៊ុនឋានសួគ៌) ស្រុកបូទុមសាគរ ខេត្តកោះកុង។

អត្ថបទទាក់ទង