រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី មេបញ្ជាការរងតំបន់ប្រតិបត្តិកាសឹករងកោះកុង បានអញ្ជើញប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារនៃសព ឡឹក ផន (គ្រួសារជនពលី)ជាសមាជិកស អ កនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី មេបញ្ជាការរងតំបន់ប្រតិបត្តិកាសឹករងកោះកុង តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរសង្គមកិច្ច ប្រធាន អនុប្រធានគណៈកម្មាធិការស អ ក ក្រុងខេមរភូមិន្ទ និងប្រធានសាខាស អ កសង្កាត់ស្ទឹងមានជ័យ ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤លានរៀល ថវិកាលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសស អ កខេត្តកោះកុង ចំនួន៥០មុឺនរៀល ថវិកាអនុប្រធានស អ កខេត្ត ចំនួន៣០មុឺនរៀល ឯកឧត្តមប្រធានគណៈកម្មាធិការស អ កខេត្តឧបត្ថម្ភអង្ករ ចំនួន២បាវតូច មី១កេសតូច ទឹកត្រី១កេស ទឹកសុីអុីវ១កេស ជូនដល់គ្រួសារនៃសព ឡឹក ផន (គ្រួសារជនពលី)ជាសមាជិកស អ កនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

អត្ថបទទាក់ទង