រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី នាង គុន មេឃុំពាមក្រសោប បាន ចុះសួរសុខទុក្ខគ្រួសារលោកស្រី ហ្វើត ខ្មៅ ដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងបានឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន

ថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី នាង គុន មេឃុំពាមក្រសោប បានដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ១ មន្រ្តីប៉ុស្តិនគរបាលរដ្ឋបាលឃុំ ចុះសួរសុខទុក្ខគ្រួសារលោកស្រី ហ្វើត ខ្មៅ ភេទ ស្រី អាយុ ២៩ឆ្នាំ មានសមាជិកគ្រួសារចំនួន ០៣នាក់ ដែលបានធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ ដែលមានទីលំនៅស្ថិតនៅភូមិ១ ឃុំពាមក្រសោប និងបានឧបត្ថម្ភ អង្ករ ២០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខកំប៉ុង និងមី មួយ ចំនួនផងដែរ ។

អត្ថបទទាក់ទង