រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងមានការចូលរួមពីក្រុមប្រឹក្សាឃុំស្រែអំបិល បាននាំយកទេយ្យទាន និងបច្ច័យ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ដកោះកុង ប្រគេនដល់ព្រះសង្ឃដែលគង់ នៅវត្ដអង្គរភ្នំខ្លុង ភូមិខ្លុង ឃុំបឹងព្រាវ ស្រុកស្រែអំបិល

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងមានការចូលរួមពីក្រុមប្រឹក្សាឃុំស្រែអំបិល បាននាំយកទេយ្យទាន និងបច្ច័យ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ដកោះកុង ប្រគេនដល់ព្រះសង្ឃដែលគង់ នៅវត្ដអង្គរភ្នំខ្លុង ភូមិខ្លុង ឃុំបឹងព្រាវ ស្រុកស្រែអំបិល។ ទេយ្យទានទាំងនោះ រួមមាន ស្លាដក២ អង្ករ២៥០គ.ក្រ មី២០កេស ទឹកស៊ីអ៊ីវ១កេស ទឹកត្រី១កេស ភេសជ្ជៈបាកាស់១កេស ទឹកសណ្ដែក២កេស ភេសជ្ជៈកូកា១កេស កូកាដប១យួរ ទឹកបរិសុទ្ធវីតាល់១០កេស នំធុង១ធុង  ត្រីខ១កេស ប្រេងសណ្ដែក២ដប ប្រេងខ្យង៤ដប ទឹកសម្អាតផ្ទះ៩ដប ម៉ាស៥ប្រអប់ និងបច្ច័យចំនួន ១,៥០០,០០០រៀល។ ក្នុងនោះដែរ លោកជំទាវ ជី វ៉ា សមាជិក្រុមប្រឹក្សាខេត្ត បានចូលរួមជាមួយ លោកជំទាវអភិបាលខេត្ត ប្រគេនបច្ច័យចំនួន ៥០.០០០រៀល។

_____
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង