រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំក្រុមការងារ ទឹកស្អាតនិងអនាម័យ ចុះត្រួតពិនិត្យវឌ្ឍនៈភាពគម្រោងសាងសង់អណ្តូងស្នប់ចំនួន ២កន្លែង និងប្រព័ន្ធចែកចាយទឹកចំនួន ១ កន្លែង នៅក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង

នាថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2021 លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំក្រុមការងារទឹកស្អាត ចុះទីតាំងអនុវត្តគំរោង ដោយបានប្រជុំជាមួយ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងលោកអនុភូមិ ដើម្បីពិភាក្សាស្តីពីការរៀបចំបង្កើតគណ:កម្មការគ្រប់គ្រងប្រព័ន្ឋចែកចាយទឹកសហគមន៍ នៅក្នុងឃុំ ជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ បន្ទាប់ពីបានប្រជុំចប់ លោក ប៉ុល ចន្ថា បានដឹកនាំក្រុមការងារថ្នាក់ខេត្តចុះត្រួតពិនិត្យសកម្មភាពសាង់សង់អណ្ដូងស្នប់អាហ្រ្វីដេវ ២ កន្លែង ដែលសំរេចបាន ( ១០០% ) និងការងារសាងសង់ប្រព័ន្ឋចែកចាយទឹកសហគមន៍ ១កន្លែង អនុវត្តបាន ( ៨០% ) ដែលបានមកពីប្រភពថវិកាជាតិឆ្នាំ២០២១ សំរាប់ប្រជាពលរដ្ឋនៅភូមិជ្រោយប្រស់ និងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុងឋ ទទួលបានទឹកស្អាតប្រើប្រាស់។

អត្ថបទទាក់ទង