រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានចាត់លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងមន្ត្រី ក្រោមឱវាទនាំយកបច្ច័យសរុបចំនួន ១.៧០០.០០០ រៀល ព្រមទាំងទេយ្យទានមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ គង់នៅវត្តជោតញ្ញាណ

ថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

បិណ្ឌ ៨ (Ben 8)
_««»»_
កោះកុង៖ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីចៀសវាងការជួបជុំមនុស្សច្រើន ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានចាត់លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងមន្ត្រី ក្រោមឱវាទនាំយកបច្ច័យសរុបចំនួន ១.៧០០.០០០ រៀល ព្រមទាំងទេយ្យទានមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ គង់នៅវត្តជោតញ្ញាណ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

  • សូមព្រះតេជគុណម្ចាស់ បង ប្អូនប្រជាពុទ្ធបរិស័ទ ព្រះមេត្តា-មេត្តាអនុវត្តឧ្យបានមុឺងម៉ាត់បំផុត តាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ !

អត្ថបទទាក់ទង