រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានចុះសំណេះសំណាល សួរសុខទុក្ខ និងជូនអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្អូនៗដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តកោះកុង

ថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង ,គណៈអភិបាលក្រុង និងមន្រ្តីសាលាក្រុង ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងខេមរភូមិន្ទ បានចុសំណេះសំណាល សួរសុខទុក្ខ និងជូនអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្អូនៗដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តកោះកុង ស្ថិតក្នុងភូមិស្មាច់មានជ័័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ អំណោយទាំងនោះរួមមាន ៖
- មី ០១ កេសធំ . ទឹកក្រូច ០២ កេសធំ . ទឹកសុទ្ធ ១០ យួរ . ទឹកស៊ីអុីវ ០៤ កេស . ទឹកត្រី ០៣ កេស . នំ ០៣ កេសធំ . ម៉ាស់ ១៥ ប្រអប់ . ទឹកអាល់គុល ៣០ដបតូច . ថវិកា ៥០០.០០០៛ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង