រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បាននាំយកទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្ដស្ទឹងពង្រូល

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បាននាំយកទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្ដស្ទឹងពង្រូល ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។ ទេយ្យទានទាំងនោះ រួមមាន អង្ករ៥០គ.ក្រ មី៥កេស ទឹកស៊ីអ៊ីវ១កេស ទឹកត្រី១កេស ភេសជ្ជបាកាស់១កេស ទឹកសណ្ដែក១កេស ទឹកបរិសុទ្ធវីតាល់២កេស ត្រីខ៥យួរ ម៉ាស់៥ប្រអប់ ប្រេងម៉ាសូត៦០លីត្រ និងបច្ច័យ ៣៥០.០០០រៀល។

____
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង