រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្តល់កិត្តិយស ជួបសំណេះសំណាល ជាមួយក្រុមការងារព័ត៌មានវិទ្យាខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្តល់កិត្តិយស ជួបសំណេះសំណាល ជាមួយក្រុមការងារព័ត៌មានវិទ្យាខេត្ត

លោកជំទាវអភិបាលខេត្ត ថ្លែងអំណរគុណចំពោះក្រុមការងារព័ត៍មានវិទ្យាទាំងអស់ ដែលយកចិត្តទុកដាក់ ក្នុងការរៀបចំព័ត៌មាននានា ក្នុងទូទាំងខេត្ត ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ តាមរយៈគេហទំព័ររដ្ឋ ហ្វេសប៊ុករបស់រដ្ឋបាលខេត្ត និងក្រុប ឆានែល តេឡេក្រាម និងបណ្ដាញសង្គមនានា ដល់សាធារណជន និងអ្នកដែលត្រូវការព័ត៌មានទាំងអស់ ជាមួយគ្នានេះដែរ សូមក្រុមការងារជំរុញ និងលើកទឹកចិត្តដល់មន្ត្រីបង្គោល នៅតាមរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពទាំងអស់ ដែលកំពុងបំពេញបេសកកម្មក្នុងខេត្ត សរសេរអត្តបទព័ត៍មានពាក់ព័ន្ធសកម្មភាពការងារ ក្នុងន័យផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងសម្បូរបែប។ ជាមួយគ្នាផងដែរ ក្រុមការងារត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានរាល់មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងគេហទំព័រ ហ្វេសប៊ុក និងបណ្ដាញសង្គមនានា របស់សម្តេចតេជោ សម្តេចក្រឡាហោម ដែលជាសំណូមពរ រឺបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធ និងខេត្តកោះកុង ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលវេលា និងសមស្របបំផុត៕

អត្ថបទទាក់ទង