រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាល មន្រ្តីរាជការសាលាក្រុង បានប្រគេនទេយ្យទានមួយចំនួន និង បច្ច័យចំនួនដល់វត្តព្រះធម្មសាគររាម (ហៅវត្តពាមក្រសោប)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាល មន្រ្តីរាជការសាលាក្រុង បានប្រគេនទេយ្យទានមួយចំនួន និង បច្ច័យចំនួន ១.១០០.០០០រៀល របស់រដ្ឋបាលក្រុង និងបច្ច័យចំនួន ៨.០០០.០០០រៀល របស់លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ និងលោកជំទាវ ប្រគេនដល់វត្តព្រះធម្មសាគររាម (ហៅវត្តពាមក្រសោប) ស្ថិតក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីចាត់ចែង បច្ច័យការសាង និងចង្ហាន់ក្នុងអំឡុងការអនុវត្តន៍វិធានការរាជរដ្ឋភិបាល ស្តីពីការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ-១៩ ក្នុងមូលដ្ឋាន។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង