រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីសេចក្តីណែនាំស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការដ្ឋបាលឃុំ សង្កាត់

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីសេចក្តីណែនាំស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការដ្ឋបាលឃុំ សង្កាត់ តាមប្រពន្ធអនឡាញបញ្ជូនរូបភាព និងសំឡេង (ZOOM)។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយរដ្ឋបាលខេត្ត សម្រាប់សិក្ខាកាម ពីរដ្ឋបាលឃុំ សង្កាត់ និងក្រុង ស្រុក ក្រុមទី១ ដែលមាន៤ក្រុង ស្រុក គឺក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៥ របស់ក្រសួងមហាផ្ទៃ សំដៅការរៀបចំ និងការអនុម័តថវិការដ្ឋបាលឃុំ សង្កាត់ ដោយមានការចូលរួមពីប្រជាជន និងសាធារណជនប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង