រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំ បានចុះរៀបចំសណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ជាអាជីវករលក់ដូរ ឥវ៉ាន់តាមតូប ស្ថិតនៅចំណុចអូរតាព្រហ្ម នៃភូមិត្រពាំងរូង។

ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោកស្រីមេឃុំ លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងរួមមាន: ប៉ុស្តិ៍រដ្ឋបាលចនួន ០១នាក់ លោកមេភូមិត្រពាំងរូង និងប្រជាការពារចំនួន ០១នាក់ បានចុះរៀបចំសណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ជាអាជីវករលក់ដូរ ឥវ៉ាន់តាមតូប ដែលនៅកៀកដងផ្លូវជាតិលេខ48 ដើម្បីបង្ការការពារបញ្ហាកើតឡើងជាយថាហេតុ រវាងអ្នកធ្វើដំណើរលើដងផ្លូវ និងអ្នករស់នៅទីនោះ ស្ថិតនៅចំណុចអូរតាព្រហ្ម នៃភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង