រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជាព្រះអនុប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តអង្គរភ្នំខ្លុង)ភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង

អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ!
អរគុណសម្តេចតេជោ ហ៊ុន សែន អគ្គស្ថាបនិកសន្តិភាព!
អរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់!
អរគុណឯកឧត្តម ហ៊ុន ម៉ានិត!
…………………………………
សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង
ថ្ងៃ ព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងែទី ៣០ ខែកញ្ញា ឆ្នាំ២០២១
វេលាម៉ោង ៣:០០នាទីរសៀល

  • ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជាព្រះអនុប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តអង្គរភ្នំខ្លុង)ភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង
    -លោក វណ្ណ ដារ៉ា អនុប្រធានអនុសាខាសមាគមសិស្ស និស្សិតបញ្ញវន្ដ ក្មេងវត្ត ស្រុកស្រែអំបិល តំណាងលោកវរសេនីយ៍ទោ គង់ សារ៉ាវុឌ្ឍ ប្រធានអនុសាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្ត ស្រុកស្រែអំបិល និង សមាជិក- សមាជិកា ដោយមានការអញ្ជើញចូលរួមពី
    -លោក ប្រាក់ ឈន មន្ត្រីកងរាជអាវុធហត្ថស្រុកស្រែអំបិល -លោក ព្រំ ឆើយ នាយប៉ុស្តិ៍នគរបាលស្រែអំបិល
    បាននាំយក អង្ករ ទឹកបរិសុទ្ធ មី ទឹកក្រូច ម៉ាស់ ទឹកត្រី
    ទឹកសុីអុីវ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត តាមរយៈសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងអំណោយលោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល ឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ នៅមណ្ឌលព្យាបាលកូវីត-១៩ សាលាបឋមសិក្សាអង្គរភ្នំខ្លុង ស្ថិតនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
  • អំណោយរួមមាន៖
  • ម៉ាស់ ០១ ប្រអប់
  • ទឹកសុទ្ធវីតាល់ ០១ កេស
  • មីខ្លាឃ្មុំក្រហម ០២ កេស
  • ទឹកក្រូច ០២ កេស
  • ទឹកបរិសុទ្ធ ៥០ យូរ
  • អង្ករ ៥០ គីឡូក្រាម
  • ទឹកត្រី ០១ កេស
  • ទឹកសុីអុីវ ០១យួរ
  • ត្រីខកំប៉ុង ០១ យួរ
  • ថវិកា ១៥០.០០០រៀល
    ក្នុងនោះក្រុមការងារក៏ចុះសួរសុខទុក្ខកងកម្លាំងចំរុះប្រចាំការនៅគោលដៅទប់ស្កាត់កូវីដ-១៩ នៅចំណោតវត្តអង្គរ
    និងជូនថវិការដល់កងកម្លាំងចំរុះចំនួន ១២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០.០០០រៀល និងទឹកដោះគោក្រដាស់ចំនួន៦កំប៉ុងផងដែរ។
  • សមាសភាពចូលរួម៖
  • ព្រះព្រហ្មកេស ហេង ប៊ុនសាម
  • ព្រះភិក្ខុ រ៉េត វណ្ណី
  • ព្រះភិក្ខុ មួន ជា
  • ព្រះភិក្ខុ សុន ថាវ៉ាត់
  • លោក វណ្ណ ដារ៉ា
  • លោក សុឹម ម៉េត
  • លោក ណោយ ហាំ
  • លោក សោម សឿន
  • ———
  • ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង