រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង សហការជាមួយក្រុមការងារក្រសួងបរិស្ថានចុះពិនិត្យការស្នើសូមវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៤ គម្រោង ក្នុងភូមិសាស្ត្រស្រុកថ្មបាំង

ខេត្តកោះកុង ៖ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ស្រ៊ុនន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងស្នើសូមអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ក្រោម១០ហិកតា) ចំនួន ៤ គម្រោង ស្ថិតនៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ។
លោក អ៊ុក ភ័ក្ត្រា បានសំណូមពរនូវចំណុចមួយចំនួនដល់ម្ចាស់គម្រោងដូចខាងក្រោម ៖
១- សិក្សាផលប៉ះពាល់ឲ្យបានច្បាស់លាស់
២- កាត់បន្ថយជាអតិបរមាលើធនធានធម្មជាតិ និងជីវចម្រុះ
៣- ឈូសឆាយតាមគោលការណ៍អនុញ្ញាត ៣០% នៃទំហំដែលបានអនុញ្ញាត
៤- គិតគូរការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទទាក់ទង