រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងខេមរភូមិន្ទ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី គោលការណ៍ណែនាំទម្រង់ថ្មីៗ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ

ថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងខេមរភូមិន្ទ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី គោលការណ៍ណែនាំទម្រង់ថ្មីៗ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ ក្រោមអធិបតីភាព ៖
១ / លោកជំទាវ សរ ស៊ីមអីម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រី និងកុមារខេត្ត ។
២ / លោកជំទាវ អោម អេម, សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រី និងកុមារខេត្ត ។
៣ / លោកស្រី កង សាមឌី សមាជិកក្រុមក្រុងខេមរភូមិន្ទ និង ជាប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុង ។
ក្នុងគោលបំណងដើម្បីជម្រុញដល់ការអនុវត្តតួនាទីភារកិច្ចរបស់គណ:កម្មកាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារថ្នាក់ក្រុង ក្នុងការធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ច និងពង្រឹងការងារសេវាសង្គមថ្នាក់មូលដ្ឋានឲ្យកាន់តែប្រសើរឡើង។
វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង