រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចងបដាផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចងបដាផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោកតាមបណ្តាផ្លូវនានាក្នុងក្រុងខេមរភូមិន្ទ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាមួយនោះដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋចូលរួមរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍ណែនាំរាជរដ្ឋាភិបាល នូវវិធាន ៣ការពារ ៣កុំ ឱ្យបានគ្រប់ៗគ្នា។

អត្ថបទទាក់ទង