រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងលោក ក្រូច បូរីសីហា អភិបាលរង បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមសម្របសម្រួល ជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកោះកុង ដែលបានចុះធ្វើការចាប់ឆ្នោតយកក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការវិនិយោគរបស់ក្រុមហ៊ុនយូញៀន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងលោក ក្រូច បូរីសីហា អភិបាលរង បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមសម្របសម្រួល ជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកោះកុង ដែលបានចុះធ្វើការចាប់ឆ្នោតយកក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការវិនិយោគរបស់ក្រុមហ៊ុនយូញៀន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ 

     ប្រជាពលរដ្ឋដែលខុសភូមិ ខុសឃុំមានចំនួន255គ្រួសារ ហើយបានចុះឈ្មោះចំនួន 185គ្រួសារ(គិតត្រឹមថ្ងៃ30 ខែកញ្ញាឆ្នាំ2021)ហើយបានមកចាប់ឆ្នោតយកក្បាលដីចំនួន177គ្រួសារ នៅសល់8គ្រួសារទៀតមិនបានមក ដោយមានធុរៈ និងជាប់ធ្វើចត្តាឡីស័ក។ 

សម្រាប់ប្រភេទក្រុមទី1 ទី3 និងអ្នកសេសសល់ អាចមកបំពេញឯកសារ និងចាប់ឆ្នោតយកក្បាលដីចាប់ពីថ្ងៃទី12 ខែតុលា ឆ្នាំ2021។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

October 1, 2021

ទិវាមនុស្សចាស់អន្តរជាតិ (International Day of Older Persons)

បិណ្ឌ ១០ (Ben 10)

អត្ថបទទាក់ទង