រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងដែលប្រចាំការនៅគោលដៅបិទខ្ទប់ជាបណ្ដោះអាសន្នការធ្វើដំណើរចេញចូលក្នុងភូមិសាស្រ្ដឃុំស្រែអំបិល ចំនួន២គោលដៅ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងដែលប្រចាំការនៅគោលដៅបិទខ្ទប់ជាបណ្ដោះអាសន្នការធ្វើដំណើរចេញចូលក្នុងភូមិសាស្រ្ដឃុំស្រែអំបិល ចំនួន២គោលដៅ និងបាននាំយកគ្រឿងឧបភោគឧបត្ថម្ភជូនកងកម្លាំង ក្នុងមួយគោលដៅទទួលបាន មី១កេសធំ ទឹកសុទ្ធ៣០យួរ ភេសជ្ជៈបាកាស់១កេស ត្រីខ១កេស អង្ករ៨០គីឡូក្រាម ម៉ាស៥ប្រអប់ និងថវិកា ៥០០.០០០រៀល។

___

ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង