រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្ដីជូនដំណឹង ស្ដីពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១

សេចក្ដីជូនដំណឹង
ស្ដីពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកោះកុង សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្មអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ សូមកុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្ន។

ទន្ទឹមគ្នានេះដែរ ក៏សូមឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ដែលបានអញ្ជើញមកកម្សាន្តនៅតាមរមនីយដ្ឋាន តំបន់ទេសចរណ៍ និងនៅតាមទីលម្ហែកាយនានានៅក្នុងទឹកដីខេត្តកោះកុង ក្រោយពីបរិភោគអាហាររួចរាល់ សូមមេត្តាយកចិត្តទុកដាក់ចូលរួមប្រមូល រៀបចំទុកដាក់សំរាមនានានៅក្នុងធុងសំតាម ឬច្រកស្បោងចងទកដាក់នៅតាមទីតាំងឱ្យបានសមរម្យ ដើម្បីជាការចូលរួមចំណែកក្នុងការថែរក្សាអនាម័យបរិស្ថាន លើកស្ទួយសោភ័ណភាពតំបន់ទេសចរ និងរមនីយដ្ឋាននានាឱ្យមានភាពស្រស់បំព្រងជាប្រចាំ។

រដ្ឋបាលខេត្តកោះកុង មានក្តីសង្ឃឹម និងជឿជាក់ទាំងស្រុងលើស្មារតីយកចិត្តទុកដាក់ ក្នុងការថែទាំអនាម័យ សម្អាតបរិស្ថាន ពីសំណាកពូមីបងប្អូន និងភ្ញៀវទេសចរទាំងអស់។

ខេត្តកោះកុង សូមស្វាគមន៍!!!!

សូមរីករាយថ្ងៃបុណ្យភ្ជុំបិណ្ឌរយ:ពេល៣ថ្ងៃនៅខេត្តកោះកុង និងនៅទូទាំងប្រទេស!

សូមមេត្តាអនុវត្តវិធាការ៣ការពារ ៣កុំឱ្យបានជាប្រចាំ!

អត្ថបទទាក់ទង