រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះផ្សព្វផ្សាយសារាចររាជរដ្ឋាភិបាលស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ស្ថិតនៅភូមិកោះស្តេច​ ឃុំកោះស្តេច ស្រុកគិរីសាគរ​ ខេត្តកោះកុង

តាមការចាត់តាំងរបស់លោក ចេង មុនីរិទ្ធ អភិបាលស្រុក បានចាត់លោក យ៉ាង រិទ្ធីរ៉ា ប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ សហការជាមួយ អាជ្ញាធរឃុំ​ ប៉ុស្តិ៍នគរបាល​កោះស្តេច​ និងប្រជាការពារភូមិ​​ ចុះផ្សព្វផ្សាយសារាចររាជរដ្ឋាភិបាលស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យើភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ស្ថិតនៅភូមិកោះស្តេច​ ឃុំកោះស្តេច ស្រុកគិរីសាគរ​ ខេត្តកោះកុង នៅតាមផ្ទះសំណាក់​ ផ្សារទូកទេសចរណ៍ និងកំពង់ផែប្រមូលទិញផលនេសាទ ដោយតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរមកទស្សនាកោះស្តេច​ ត្រូវអនុវត្តវិធានការ​ ពាក់ម៉ាស់​ លាងសម្អាតដៃ​ ដោយទឹកអាល់កុល​ និងសាប៊ូ​ រក្សាគម្លាតសង្គម​ជាប្រចាំ និងមិនត្រូវជួបជុំគ្នាសេពគ្រឿងស្រវឹង​ ដាក់ធុងបាស់ រាំរែក ស្ថិតនៅភូមិកោះស្តេច​ ឃុំកោះស្តេច ស្រុកគិរីសាគរ​ ខេត្តកោះកុង។ ហេីយក្រុមការងារ បានណែនាំបងប្អូនប្រជាពលរដ្ឋ ឱ្យចេះការពារខ្លួន និងប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ដេីម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩​ (delta))ដោយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល​ (​ ៣​ ការពារ​ ៣​ កុំ​ ) ។
……………………………………………………………………
ថ្ងៃ​ចន្ទ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១
october 04, 2021

អត្ថបទទាក់ទង