រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំមន្រ្តីក្រោមឱវាទចំណុះរដ្ឋបាលក្រុង ចូលរួមកិច្ចប្រជុំពិភាក្សាការងារដាំដើមឈើ រុក្ខជាតិផ្កាសម្រាប់លម្អសោភ័ណភាព នៅតាមដងផ្លូវ៤៨

ថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១វេលាម៉ោង ១៤៖ ៣០នាទី លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំមន្រ្តីក្រោមឱវាទចំណុះរដ្ឋបាលក្រុង ចូលរួមកិច្ចប្រជុំពិភាក្សាការងារដាំដើមឈើ រុក្ខជាតិផ្កាសម្រាប់លម្អសោភ័ណភាព នៅតាមដងផ្លូវ៤៨ និងកំណត់ជ្រើសរើសយកទីតាំងពយយាយម៉ៅ សម្រាប់រៀបចំសួនធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ

  • មន្ទីរទេសចរណ៍
  • មន្ទីរបរិស្ថាន
  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • មន្ទីរសាធារណការ និងដឹកជញ្ជូន
    ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង