រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី នាង គុន មេឃុំពាមក្រសោប បានដឹកនាំអាជ្ញាធរភូមិឃុំ ចុះពិនិត្យសណ្ដាប់ធ្នាប់ និងបានណែនាំប្រជាពលរដ្ឋអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន

ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ខែ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ លោកស្រី នាង គុន មេឃុំពាមក្រសោប បានដឹកនាំក្រុមប្រឹក្សាឃុំ ភូមិ និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះពិនិត្យសណ្ដាប់ធ្នាប់ និងបានណែនាំប្រជាពលរដ្ឋអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន នៅចំណុចវត្តព្រះធម្មសាគររាម (ហៅវត្តពាមក្រសោប) និងកន្លែងលក់សំបុត្រទេសចរណ៍សហគមន៍ពាមក្រសោប ឃុំពាមក្រសោប ។

អត្ថបទទាក់ទង