រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានដឹកនាំអាជ្ញាធរភូមិឃុំ ចុះពិនិត្យសណ្ដាប់ធ្នាប់ និងបានណែនាំប្រជាពលរដ្ឋអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន

ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ខែ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ លោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានដឹកនាំក្រុមប្រឹក្សាឃុំ ភូមិ និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះពិនិត្យសណ្ដាប់ធ្នាប់ និងបានណែនាំប្រជាពលរដ្ឋអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន នៅចំណុចវត្តនិគ្រោធារាម (ហៅវត្តចាំយាម) វត្តមណ្ឌលសីមារាម (ហៅវត្តនាងកុក) វត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) ឆ្នេរប៉ាក់ខ្លង មុខផ្សារភូមិថ្មី និងចេតីយឃុនឆាងឃុនផែន ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង