រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សៀង កក្កដា អភិបាលរង នៃគណ:អភិបាលក្រុងខេមរភូមិន្ទ និងលោក សុប ប៉ាស្សារី នាយករដ្ឋបាលស្តីទីក្រុងខេមរភូមិន្ទ បានចូលរួមសហការណ៍ជាមួយ លោកស្រី ងិន សំណាង ប្រធានការិយាល័យទីក្រុងស្អាត នៃមន្ទីរទេសចរណ៍ខេត្តកោះកុង ដើម្បីប្រជុំពិនិត្យ ពិភាក្សាលើតារាងឧបសម្ព័ន្ធ សម្រាប់ការប្រឡងប្រណាំងទីក្រុងស្អាត

ថ្ងៃសុក្រ ០២ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១វេលាម៉ោង ៩:០០នាទី លោក សៀង កក្កដា អភិបាលរង នៃគណ:អភិបាលក្រុងខេមរភូមិន្ទ និងលោក សុប ប៉ាស្សារី នាយករដ្ឋបាលស្តីទីក្រុងខេមរភូមិន្ទ បានចូលរួមសហការណ៍ជាមួយ លោកស្រី ងិន សំណាង ប្រធានការិយាល័យទីក្រុងស្អាត នៃមន្ទីរទេសចរណ៍ខេត្តកោះកុង។ ដើម្បីប្រជុំពិនិត្យ ពិភាក្សាលើតារាងឧបសម្ព័ន្ធ សម្រាប់ការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ និងស្នើសុំលោកអភិបាលរងខេត្ត ប្រធានក្រុមការងារវាយតម្លៃទីក្រុងស្អាត កោះប្រជុំជាមួយប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
កិច្ចប្រជុំពិភាក្សាបានរៀបចំឡើងនៅសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង