រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ នាំយកទេយ្យទាន ប្រគេនព្រះសង្ឃ មាន អង្ករ ទឹកបរិសុទ្ធ ត្រីខ មី សាប៊ូលុច្ស ម៉ាស

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ នាំយកទេយ្យទាន ប្រគេនព្រះសង្ឃ មាន អង្ករ៥០គ.ក្រ ទឹកបរិសុទ្ធ២កេស ត្រីខ១កេស មី១កេសធំ សាប៊ូលុច្ស៨ដុំ ម៉ាស និងបច្ច័យមួយចំនួន និងនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបងប្អូនប្រជាពលរដ្ឋដែលបានស្លាប់ដោយជំងឺកូវីដ-១៩ នៅវត្តគិរីវន្ត ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ មានការនិមន្ដ និងអញ្ជើញចូលរួមពី ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណខេត្តកោះកុង ព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង និងជាព្រះប្រធានសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកោះកុង, ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ អនុគណស្រុកស្រែអំបិល ព្រះចៅអធិការវត្តអង្គរភ្នំខ្លុង, ព្រះព្រហ្មបញ្ញោ សន ស៊ីណាត ព្រះធម្មធរ សហការីអនុគណស្រុកស្រែអំបិល ព្រះចៅអធិការវត្តគិរីវ័ន្ត និងព្រះតេជគុណ លោក លោកស្រី សមាជិក សមាជិកា សាខាសមាគមសិស្សនិស្សិត បញ្ញវន្ត ក្មេងវត្តខេត្ដកោះកុង។


ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង