រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណខេត្តកោះកុង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល

ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណខេត្តកោះកុង ព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង និងជាព្រះប្រធានសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកោះកុង, ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ អនុគណស្រុកស្រែអំបិល ព្រះចៅអធិការវត្តអង្គរភ្នំខ្លុង, ព្រះព្រហ្មបញ្ញោ សន ស៊ីណាត ព្រះធម្មធរ សហការីអនុគណស្រុកស្រែអំបិល ព្រះចៅអធិការវត្តគិរីវ័ន្ត និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្ត និងអំណោយរបស់លោកអភិបាលស្រុក ចែកជូនបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ នៅវត្តគិរីវន្ត ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ អំណោយទាំងនោះរួមមាន អង្ករ មី ស្ករស ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកដោះគោ សាប៊ូលុច្ស ម៉ាស ទឹកបរិសុទ្ធ និងថវិកាក្នុងម្នាក់ ៥០.០០០រៀល។

ក្នុងនោះផងដែរ លោកអភិបាល មានមតិផ្តាំផ្ញើរបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ឲ្យមានការថែរក្សាអនាម័យ ការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងគោរពតាមវិធានសុខាភិបាលនានា។


ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង