រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកអនុសេនីយ៍ឯក កែវ ដារិន មេបញ្ជាការរង កងអនុសេនាធំទី១ ផ្នែកសឹករងស្រុកមណ្ឌលសីមា(ព្រំដែន) និងជាយោធិនត្រៀមចូលនិវត្តន៍ ដែលមានជំងឺស្លាប់មួយជំហៀងខ្លួន នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ទទួលការឧបត្ថម្ភមួយចំនួន

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានដាក់បទបញ្ជាដល់វរសេនាតូចលេខ១ និងផ្នែកសឹករងស្រុកមណ្ឌលសីមា ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក កែវ ដារិន មេបញ្ជាការរង កងអនុសេនាធំទី១ ផ្នែកសឹករងស្រុកមណ្ឌលសីមា(ព្រំដែន) និងជាយោធិនត្រៀមចូលនិវត្តន៍ ដែលមានជំងឺស្លាប់មួយជំហៀងខ្លួន នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះឯកឧត្តមមេបញ្ជការតំបន់ប្រតិបតិ្តការសឹករងកោះកុង បានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល និងថ្នំាពេទ្យមួយចំនួនទៀត លោកវរសេនីយ៍ត្រី សុខ សុភានាយរងការិយាល័យអភិវឌ្ឍន៍ឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល អង្គភាពវរសេនាតូចលេខ១ ឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល អង្កចំនួន២បាវតូច អង្គភាពផ្នែកសឹករងស្រុកមណ្ឌលសីមាឧបត្ថម្ភថវិកាចំនួន ១៧៣,០០០០រៀល អង្កចំនួន២បាវតូច មី៣កេសតូច និងលោក ផេង ផល មន្ត្រីសាលាខេត្តកោះកុងឧបត្ថម្ភថវិកាចំនួន ១០,០០០០រៀល។

អត្ថបទទាក់ទង