រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលស្រុកបូទុមសាគរ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលស្រុកបូទុមសាគរ។

លោកអភិបាលរងខេត្ត បានលើកឡើងថា ទម្រង់ដីកានានា នៅគ្រប់រដ្ឋបាលទាំងអស់តែងតែបានអនុវត្តជាប្រចាំនាកន្លងមក បានសមស្របទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ កិច្ចការនេះមិនមែនជាកិច្ចការថ្មីនោះទេ តែយើងត្រូវតែរំលឹកជាប្រចាំដល់មន្ត្រីរាជការទាំងអស់នៅរដ្ឋបាលស្រុក ដើម្បីឱ្យការប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត មួយវិញទៀតត្រូវតែធ្វើការកែលម្អជាប្រចាំ ដើម្បីឱ្យសមត្ថភាពរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាពខ្ពស់៕

អត្ថបទទាក់ទង