រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានចូលរួមកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន(គ.គ.ល)តាមរយ:ប្រព័ន្ធអនឡាញ Zoom meeting

ថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០នាទី លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានចូលរួមកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន(គ.គ.ល)តាមរយ:ប្រព័ន្ធអនឡាញ Zoom meeting នៅទីតាំងរៀងៗខ្លួន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង
បរិស្ថាន និងជាប្រធានគណៈកម្មាធិការ(គ.គ.ល)។ កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយគោលនយោបាយលិខិតបទដ្ឋានគតិយុត្តិ ការកំណត់វិធានការចាំបាច់ និងទិសដៅពង្រីកវិសាលភាពនៃការផ្តល់សេវាពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង