រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង

អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ
អរគុណសម្តេចតេជោ ហ៊ុន សែន អគ្គស្ថាបនិកសន្តិភាព
អរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
អរគុណឯកឧត្តម ហ៊ុន ម៉ានិត!
…………………………………
សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង

ថ្ងៃ អាទិត្យ ៤ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ខែតុលា ឆ្នាំ២០២១
វេលាម៉ោង ០៣:៣០រសៀល

  • ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង
  • ព្រះព្រហ្មបញ្ញោ សន សុីណាត ព្រះធម្មធរអនុគណស្រុកស្រែអំបិល​ ជាព្រះ​ចៅអធិការវត្តមហានន្ទិយបុព្វារាម​វ័ននិវេទ (វត្តគិរីវ័ន្ត)
  • ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តប្រាសាទអង្គរភ្នំខ្លុង)
    -លោកវរសេនីយ៍ទោ គង់ សារ៉ាវុឌ្ឍ ប្រធានអនុសាខាស្រុក និងសមាជិក សមាជិកា ដោយមានការចូលរួមពីលោក វរសេនីយ៍ត្រី ព្រំ ឆើយ នាយប៉ុស្តិ៍រដ្ឋបាលស្រែអំបិល និងមន្ត្រីកងរាជអាវុធហត្ថស្រុកស្រែអំបិល បាននាំយក អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្ត្រៃយសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោក ជា ចន្ទ័កញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល រួមមាន -អង្ករ ៥០ គីឡូក្រាម -ទឹកបរិសុទ្ធវីតាល់ ១កេស - ទឹកបរិសុទ្ធ ២០យួរ -ត្រីខកំប៉ុង ១យួរ - មី ១កេស -សាប៊ូ ១កញ្ចប់ - ម៉ាស ១ប្រអប់ - ទឹកត្រី ១យួរ -ទឹកសុីអុីវ ១យួរ -ប្រេងឆា ១ដប -ស្ករស ២ គីឡូ -ប៊ីចេង ១កញ្ចប់ -អំបិល ១កញ្ចប់ -ថ្នាំបំបាត់ផ្តាសាយ ១ប្រអប់ -ទឹកផ្លែឈើ ១កេស - ទឹកអូឈិ ១យួរ - និងថវិកា ២០០.០០០រៀល ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋដែលវិជ្ជមានជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅផ្ទះ ចំនួន ១គ្រួសារដែលមានសមាជិក៥នាក់ ស្ថិតក្នុងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
  • សមាសភាពចូលរួម៖
  • ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ
  • ព្រះព្រហ្មបញ្ញោ សន សុីណាត
  • ព្រះព្រហ្មកេស ហេង ប៊ុនសាម
  • ព្រះភិក្ខុ សុន ថាវ៉ាត់
  • លោក គង់ សារ៉ាវុឌ្ឍ
  • អ្នកស្រី ហុង ឆាយគួយ
  • លោក លាង ឆៃឃី
  • អ្នកស្រី ផន រតនា
  • __________
    ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង