រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជាព្រះអនុប្រធានសាខាសមាគមប្រចាំខេត្តកោះកុង និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តប្រាសាទអង្គរភ្នំខ្លុង) តំណាងដ៏ខ្ពងខ្ពស់ – ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង

សូមគោរពរាយការណ៍ពី សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង ជូន ឯកឧត្ដមបណ្ឌិតប្រធាន មុិញ បានកុសល ឯកឧត្ដមអនុប្រធាន និងថ្នាក់ដឹកនាំ សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត គ្រប់ជាន់ថ្នាក់ សូមមេត្តាជ្រាប់ដ៏ខ្ពង់ខ្ពស់ !

អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ !

អរគុណសម្តេចតេជោ ហ៊ុន សែន អគ្គស្ថាបនិកសន្តិភាព !

អរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ !

អរគុណឯកឧត្តម ហ៊ុន ម៉ានិត !

.......................................

សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង 

ថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១

វេលាម៉ោង ០២:៣០រសៀល

- ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជាព្រះអនុប្រធានសាខាសមាគមប្រចាំខេត្តកោះកុង និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តប្រាសាទអង្គរភ្នំខ្លុង) តំណាងដ៏ខ្ពងខ្ពស់ - ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង

- លោក យឹម ចន្ធី អនុប្រធានអនុសាខាសមាគមប្រចាំស្រុកស្រែអំបិល តំណាងលោក -លោកវរសេនីយ៍ទោ គង់ សារ៉ាវុឌ្ឍ ប្រធានអនុសាខាសមាគមប្រចាំស្រុកស្រែអំបិល  និងសមាជិក សមាជិកា ដោយមានការចូលរួមពីលោកវរសេនីយ៍ត្រី ព្រំ ឆើយ នាយប៉ុស្តិ៍រដ្ឋបាលស្រែអំបិល អ្នកស្រីមេភូមិ បាននាំយក អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្រ្តៃយសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោក ជា ចន្ទ័កញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល តាមរយៈសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង ។

អំណោយរួមមាន៖ - អង្ករ ២៥ គីឡូក្រាម - ទឹកបរិសុទ្ធវីតាល់ ១ កេះ - ទឹកបរិសុទ្ធ ១០ យួរ - ត្រីខកំប៉ុង ១ យួរ - មី ១ កេះ - ម៉ាស ១ ប្រអប់ - ទឹកត្រី ១ យួរ - ទឹកសុីអុីវ ១ យួរ - ប៊ីចេង - អំបិល - ស្កសរ - ទឹកអូឈិ ១ យួរ - ទឹកត្រចៀកកាំ ១ យួរ - ភេសជ្ជៈ ១ យួរ - ទឹកដោះគោ ១ យួរ - ទេយ្យទាន ១ កញ្ចប់ធំ 

- និងថវិកា ៨០,០០០ រៀល ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋចំនួន ០២ គ្រួសារ - ដែលគ្រួសារទី ០១ ទីទាល់ក្រចាស់ជរានិងជាប់ចត្តាឡីស័ក្ក - គ្រួសារទី ០២ មានជំងឺពិការភាពដេកនិងកន្លែងនិងទីទាល់ក្រ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

- សមាសភាពចូលរួម៖

- ព្រះព្រហ្មកេស ហេង ប៊ុនសាម

- ព្រះភិក្ខុ មួន ជា

- ព្រះភិក្ខុ សុន ថាវ៉ាត់

- លោក យឹម ចន្ធី

- លោក នួន ឆេងគា

- លោក សឹម ម៉េត

- លោក កង់ រឿន

- លោក លាង ឆៃឃី

- អ្នកស្រី ផន រតនា

——-

ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង