រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និងបានប្រគល់សារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព លោក អង់ ចំរើន អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋបាលស្រុក នៅគេហដ្ឋាន ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះ លោកអភិបាលបាននាំយកថវិការបស់ ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលកោះកុង ចំនួន ៤០០.០០០រៀល ថវិការបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចំនួន ១.០០០.០០០រៀល និងគ្រឿងបរិភោគរបស់រដ្ឋបាលស្រុក មាន អង្ករ ៥០គ.ក្រ មី២កេស ត្រីខ៥យួរ ម៉ាស៥ប្រអប់ និងថវិកា ២.៨៧០.០០០រៀល ចូលរួមក្នុងពិធីបុណ្យនេះផងដែរ។

____
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង