រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អមដំណើរដោយ លោក ឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរងទទួលផែនភស្តុភា និងហិរញ្ញវត្ថុ ចុះពិនិត្យស្ថានភាពទឹកព្រែកតាតៃក្រោម និងព្រែកត្រពាំងរូង ដោយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើន បង្កឲ្យមានទឹកជំនន់លិចតំបន់មួយចំនួន និងលិចផ្ទះសម្បែង របស់ប្រជាពលរដ្ឋមួយចំនួនតូច តែមិនបង្កឲ្យមានការខូចខាត់ទ្រព្យសម្បត្តិ របស់់ប្រជាពលរដ្ឋឡើយ

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អមដំណើរដោយ លោក ឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរងទទួលផែនភស្តុភា និងហិរញ្ញវត្ថុ ចុះពិនិត្យស្ថានភាពទឹកព្រែកតាតៃក្រោម និងព្រែកត្រពាំងរូង ដោយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើន បង្កឲ្យមានទឹកជំនន់លិចតំបន់មួយចំនួន និងលិចផ្ទះសម្បែង របស់ប្រជាពលរដ្ឋមួយចំនួនតូច តែមិនបង្កឲ្យមានការខូចខាត់ទ្រព្យសម្បត្តិ របស់់ប្រជាពលរដ្ឋឡើយ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្សព្វផ្សាយណែនាំដល់ លោក អធិការ និងលោកនាយប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម ប្រមូលផ្តុំកម្លាំង ត្រៀមមធ្យោបាយ សំភារ:ផ្សេងៗ ដើម្បីចុះជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ប្រសិនបើមានករណីទឹកព្រែកកើនឡើងបន្តទៀត និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រែក សូមឲ្យមានការប្រុងប្រយត្ន័ខ្ពស់់។

អត្ថបទទាក់ទង