រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ ៨១គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ ៥៨៥គ្រួសារ ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ ៨១គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ ៥៨៥គ្រួសារ ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ ៨១គ្រួសារ ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ប្រជាពលរដ្ឋ ៨១ គ្រួសារនេះ គឺជាប្រជាពលរដ្ឋ ក្នុងចំណោមប្រជាពលរដ្ឋ ៥៨៥គ្រួសារ ដែលមានបញ្ហាជាមួយក្រុមហ៊ុន ស្ករអំពៅ ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ កន្លងមក អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី រដ្ឋបាលខេត្តកោះកុង អាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានធ្វើការដោះស្រាយ និងប្រគល់ទីតាំងក្បាលដីឡូត៍ ជូនបងប្អូនប្រជាពលរដ្ឋក្រុមម ៥៨៥គ្រួសារ បានមួយចំនួនធំហើយ នៅសល់តែប្រជាពលរដ្ឋចំនួន ៨១គ្រួសារនេះប៉ុណ្ណោះដែលមិនទាន់ទទួលការដោះស្រាយ ហើយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន កំពុងខិតខំធ្វើការដោះស្រាយជូន។ កិច្ចប្រជុំនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ មានការចូលរួមពីប្រជាពលរដ្ឋចំនួន ៤នាក់ ដែលជាតំណាង ប្រជាពលរដ្ឋ ៨១គ្រួសារ ហើយជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋដែលចូលរួមប្រជុំទាំង ៤នាក់ ក៏បានយល់ព្រមទទួលយកដីឡូត៍ ដែលជាការដោះស្រាយគោលនយោបាយ របស់រាជរដ្ឋភិបាលផងដែរ ដែលទីតាំដីនោះស្ថិតនៅប្លុកA ប្លុកB ត្រង់ចំណុចអូរឬស្សី និងចំណុចគងឆា ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ចំពោះបងប្អូន ក្នុងចំណោម ៨១គ្រួសារដែលមកទទួលយកការដោះស្រាយគោលនយោបាយនេះ សូមទំនាក់ទំនងទៅមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ឬមន្ត្រីជំនាញនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកស្រែអំបិល ក្រោមការសម្របសម្រួលពី រដ្ឋបាលស្រុកស្រែអំបិល៕

អត្ថបទទាក់ទង