រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ៨១គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ ៥៨៥គ្រួសារ ស្ថិតនៅភូមិជីខលើ ស្រុកស្រែអំបិល និងការស្នើសុំចុះបញ្ជីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ប្រជាពលរដ្ឋ ១កន្លែង ក្នុងស្រុកស្រែអំបិល ក្រោមអធិបតីភាពរបស់លោក សុខ សុទ្ធី អភិបាលរងខេត្ដកោះកុង និងមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាព ការិយាល័យជំនាញពាក់ព័ន្ធ នៅសាលាប្រជុំសាលាស្រុកស្រែអំបិល។

_____
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង