រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយមានការចង្អុលបង្ហាញពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព លោកស្រី អ៊ុន មករា អភិបាលរងស្រុកស្រែអំបិល តំណាងសមាគមនារីកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ព្រមទាំងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័ក និងមានសមាជិកជាស្ដ្រីមេម៉ាយក្រីក្រ ចាស់ជរា ស្ដ្រីមានផ្ទៃពោះ

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង និងមានការចូលរួមសម្របសម្រួលពី លោកជំទាវ ឈី វ៉ា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង និងជាសមាជិកក្រុមប្រឹក្សាខេត្ត

លោកស្រី អ៊ុន មករា អភិបាលរងស្រុកស្រែអំបិល តំណាងសមាគមនារីកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ព្រមទាំងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័ក និងមានសមាជិកជាស្ដ្រីមេម៉ាយក្រីក្រ ចាស់ជរា ស្ដ្រីមានផ្ទៃពោះ ស្ថិតនៅភូមិវាលត្បូង ភូមិត្រពាំង និងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល សរុបចំនួន ២៧គ្រួសារ។

____
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង